ស្នងការដ្ឋាននគរបាលខេត្ត រៀបចំពិធីប្រគល់-ទទួល ថវិកាគោលនយោបាយរបស់សមាគមមិត្តនគរបាលជាតិ
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត នៅថ្ងៃអង្គារ៤កើត ខែចេត្រឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់-ទទួល ថវិកាគោលនយោបាយរបស់ សមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារសពមន្ត្រីនគរបាលចូលនិវត្តន៍មរណៈចំនួន ០១ នាក់ ទឹកប្រាក់សរុបមានចំនួន ៦.០០០.០០០ រៀល (ប្រាំមួយលានរៀល) និងមន្រ្តីនគរបាលបំរើការងារមរណៈចំនួន ០២ នាក់ ទឹកប្រាក់សរុបចំនួន ១២.០០០.០០០រៀល (ដប់ពីរលានរៀលគត់)។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានវត្តមានអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ បុគ្គលិក ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការ ដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងបានពាំនាំពាក្យផ្តាំផ្ញើរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនដល់បងប្អូន ក្រុមគ្រួសារមន្ត្រីនគរបាល ដោយបន្តយកចិត្តទុកដាក់ អប់រំកូនចៅ និងថែរក្សា សុខភាព អនាម័យ ដើម្បីជៀសវាងឆ្លងនូវជំងឺផ្សេងៗ៕