ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តគៀន យ៉ាង ជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់នាយ-ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកោះកុង
ខេត្តកោះកុង៖ ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តគៀន យ៉ាង ដឹកនាំដោយលោក វរសេនីយ៍ឯក ង្វៀន វ៉ាន់ង៉ាញ់ មេបញ្ជាការយោធាខេត្តគៀន យ៉ាង យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង នៅតំបន់ប្រតិបត្តិការសឹករងកោះកុង ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ បានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកដំណើរទស្សនកិិច្ខនាពេលនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិល្អរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និយាយរួម និងនិយាយដោយឡែករវាងបញ្ជាការដ្ឋានយោធាខេត្តគៀន យ៉ាង និងរតំបន់ប្រតិបត្តិការសឹករងកោះកុង ។
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ បានថ្លែងអំណរគុណដល់លោក វរសេនីយ៍ឯក ង្វៀន វ៉ាន់ង៉ាញ់ និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកោះកុងដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។ សូមជូនពរដល់ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តគៀន យ៉ាង ទទួលបានជោគជ័យគ្រប់ភារកិច្ច ។
ជាការឆ្លើយតបលោក វរសេនីយ៍ឯក ង្វៀន វ៉ាញ់ង៉ាញ់ មេបញ្ជាការយោធាខេត្តគៀន យ៉ាង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ បក្សរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម និងបានជូនពរក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាក្នុងឱកាសនោះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។