បុរសម្នាក់ ខណៈកំពុងជិះកង់តាមផ្លូវ ត្រូវរថយន្តក្រុងដឹកអ្នកដំណើរបុកស្លា..ប់ នៅផ្លូវជាតិលេខ៦
ភ្នំពេញ៖ បុរសម្នាក់ខណៈកំពុងជិះកង់តាមផ្លូវ ត្រូវរថយន្តក្រុងដឹកអ្នកដំណើរបុកស្លាប់ នៅផ្លូវជាតិលេខ៦ កាលពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញបុរសរងគ្រោះជិះកង់ពាក់មួកសុវត្ថិភាព ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿង បុកពីក្រោយបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ បន្ទាប់ពីបុករួច រថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់បាននៅក្បែរទីតាំងកើតហេតុ។
សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងដោះស្រាយតាមតិវិធីច្បាប់។ ចំណែកសពរង់ចាំសាច់ញាតិក្រុមគ្រួសារ ទៅទទួលយក៕