មីយ៉ាន់ម៉ា៖ ស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៩១ ម៉ោងនៅណៃពិដោ

(យ៉ាំងហ្គោន)៖ ស្ត្រីអាយុ ៦៣ ឆ្នាំម្នាក់ដែលជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៩១ ម៉ោង បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានជួយសង្គ្រោះនៅថ្ងៃអង្គារនេះ នៅរដ្ឋធានីណៃពិដោ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ក្រុមជួយសង្គ្រោះរបស់នាយកដ្ឋានមីយ៉ាន់ម៉ា (MFSD) បានរកឃើញ ស្រ្តីខាងលើនៅរស់រានមានជីវិតនៅវេលាម៉ោងប្រហែល ៧:៥៨ នាទីព្រឹកម៉ោងក្នុងស្រុក ក្នុងទីរួមស្រុក Zabuthiri ហើយបានទាញគាត់ចេញដោយសុវត្ថិភាពនៅម៉ោង ៩:១៥ នាទីព្រឹក។ បន្ទាប់មកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅណៃពិដោ ដើម្បីទទួលការព្យាបាល។
គួរបញ្ជាក់ថា ក្រុមការងារជួយសង្គ្រោះមីយ៉ាន់ម៉ា បាននិងកំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដោយមានការសហការជាមួយក្រុមមកពីប្រទេសចិន រុស្ស៊ី និងឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង