រថយន្តហាយឡិនឌ័របុករះរថយន្តស៊ីណានិងម៉ូតូ បណ្តាលស្ត្រីជាសិស្សសាលា២នាក់ របួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យស្លាប់ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ រថយន្តហាយឡិនឌ័របុករៈរថយន្តស៊ីណានិងម៉ូតូបណ្តាលស្ត្រីជាសិស្សសាលា២នាក់របួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យស្លាប់ម្នាក់កើតឡើងនៅព្រលប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ស្ថិតភូមិចំការត្រដក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
នៅពេលគ្រោះចរាចរណ៍កើតឡើមានរថយន្តហាយឡិនឌ័រពាក់ផ្លាក់លេខបន្ទាយមានជ័យ2B-5002 បានបើកបរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនបានបុករថយន្តស៊ីណាពាក់ផ្លាក់លេខភ្នំពេញ 2S-0205 ដែលកំពុងចតនៅចិញ្ចើមផ្លូវហើយរុលទៅបុកម៉ូតូម៉ាក់ស្កូពីពាក់ផ្លាកលេខបន្ទាយមានជ័យ 1AA-1515បណ្តាលឱ្យយុវតី២នាក់ប៉ើងចំងាយជិត២០ម៉ែត្របណ្តាលរបួសធ្ងន់ត្រូវសង្គ្រោះទៅកាន់មន្ទីរពេទ្យ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងភ្លាមឃើញវត្តមានលោកវរៈសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរីបានដឹកនាំកម្លាំងជំនាញចុះជួយអន្តរាគមន៍ហៅរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីចំនួន២គ្រឿងដឹកទៅកាន់មន្ទីពេទ្យ ហើយទទួលព័ត៌មានស្លាប់ម្នាក់ដែលស្គាល់អត្តសញ្ញាណយុវតី២នាក់ អាយុ១៦ទៅ១៧ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
ក្រោយពិនិត្យវាស់វែងហើយគ្រោះកើតឡើងបង្កដោយរថយន្តហាយឡិនឌ័របានបុករះរថយន្តស៊ីណាហើយបុកអ្នកជិៈម៉ូតូ២នាក់បណ្តាលប៉ើងចម្ងាយប្រមាណជាង២០ម៉ែត្ររងរបួសធ្ងន់និងរថយន្តហាយឡិនឌ័រធ្លាក់ចូលប្រឡាយបណ្តាលខ្ទិចមុខនិងរថយន្តស៊ីណាខូចមួយចំហៀងខាងឆ្វេង និងម៉ូតូស្កូពីខ្ទេចអ្នកបើកបរបង្កគ្រោះត្រូវបានគេចខ្លួនក្រោយពិនិត្យវាស់វែងហើយរថយន្ត២គ្រឿងនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីដើម្បីអនុវត្តន៍តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង