ម្តាយកូន២នាក់ ជិះម៉ូតូឌុបគ្នាជ្រុលបុករ៉ឺម៉កដឹកផ្លែចេកពីចំហៀងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ង..ន់

ភ្នំពេញ៖ ម្តាយកូន២នាក់ជិះម៉ូតូឌុបគ្នាជ្រុលបុករ៉ឺម៉កដឹកផ្លែចេកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នៅតាមផ្លូវ៣០ម៉ែត្រ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១មានឈ្មោះ ហៀ យុទ្ធធា ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសភ្លាត់ឆ្អឹងដងកាំបិតខាងឆ្វេង មានទីលំនៅ នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទី២មានឈ្មោះ ពូរ សុីណាត ភេទស្រី អាយុ៤២ឆ្នាំ រងរបួសបាក់ឆ្អឹងដងកាំបិតខាងស្ដាំ មានទីលំនៅនៅភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខ័ណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះម្តាយកូនបានជិះម៉ូតូម៉ាកនិច ពណ៌ស ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីកេីតទៅលិចស្របគ្នាជាមួយរ៉ឺម៉កដឹកផ្លែចេកដោយរ៉ឺម៉កនៅខាងមុខ លុះមកដល់ចំណុចកេីតហេតុស្រាប់តែរ៉ឺម៉កចាប់ហ្វ្រាំងបត់ស្តាំចូលផ្លូវបេតុងដោយម៉ូតូចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំង២នាក់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូនិងរឺម៉កត្រូងបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីរងចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង