ភ្ញាក់ផ្អើល! សាកស..ពបរវកញ្ញាទេសចរណ៍របស់មីយ៉ាន់ម៉ាឆ្នាំ ២០១៨ (Miss Tourism Myanmar 2018) កញ្ញា Sili Mee ត្រូវបានរកឃើញហើយ ដែលបញ្ជាក់ពីការស្លា..ប់របស់នាង នៅក្នុងការរញ្ជួយដីដ៏អាក្រក់

ប្រទេសមីយ៉ាន់ម៉ា ៖ សាកសពបរវកញ្ញាទេសចរណ៍របស់មីយ៉ាន់ម៉ាឆ្នាំ ២០១៨ (Miss Tourism Myanmar 2018) កញ្ញា Sili Mee ត្រូវបានរកឃើញហើយ ដែលបញ្ជាក់ពីការស្លាប់របស់នាងនៅក្នុងការរញ្ជួយដីដ៏អាក្រក់បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន។ នេះបើយោងតាមប្រភពពីសារព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

ស្ថាប័ន Miss Tourism Myanmar តាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយលើទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួនកាលពីថ្ងៃពុធថា កញ្ញា Sili Mee ដែលតំណាងឱ្យប្រទេសមីយ៉ាន់ម៉ាក្នុងការប្រកួតបរវកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ ២០១៨ (Miss Tourism World 2018) បានទទួលមរណភាពយ៉ាងរន្ធត់ជាទីបំផុតក្នុងសោកនាដកម្មគ្រោះរញ្ជួយដីដ៏អាក្រក់ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។ Sili Mee បានជាប់ក្រោមគំនរអគារខុនដូ Sky Villa ដែលដួលរលំនៅទីក្រុងម៉ាន់ដាឡេ អំឡុងពេលរញ្ជួយដី ហើយសាកសពរបស់នាងត្រូវបានរកឃើញដោយក្រុមជួយសង្គ្រោះនៅថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៥។

យោងតាមកាសែត The New York Times អគារ Sky Villa ដែលជាអគារខុនដូកម្ពស់ ១២ជាន់ដែលត្រូវបានសាងសង់នៅក្នុងឆ្នាំ ២០១៧ គឺជាអគារមួយក្នុងចំណោមទីតាំងដែលរងផលប៉ះពាល់ខ្លាំងបំផុត បើទោះបីជាការសាង់មាសគ្រឹះធន់រឹងមាំប្រឆាំងនឹងការរញ្ជួយដីយ៉ាងណាក៏ដោយ។ អគារខុនដូនេះមានបារលើដំបូល (Rooftop Bar) ដ៏ធំបំផុតនៅក្នុងទីក្រុងម៉ាន់ដាឡេ និងកន្លែងហាត់ប្រាណជាមួយឧបករណ៍ទំនើបបំផុត មុនពេលដួលរលំដោយគ្រោះរញ្ជួយដី។
យោងតាមទីភ្នាក់ភូមិសាស្ត្រសហរដ្ឋអាមេរិកបានឱ្យដឹងដា ការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ការរញ្ជួយបានរាលដាលនៅទូទាំងប្រទេសជិតខាង រួមទាំងប្រទេសថៃ វៀតណាម និងផ្នែកខ្លះនៃប្រទេសចិនផងដែរ។ យោងតាមរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់យ៉ាងតិច ៣,០៨៥នាក់ និងរបួសជាង ៤,៧១៥នាក់ ខណៈដែលមនុស្សរាប់រយនាក់ផ្សេងទៀតកំពុងបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ត្រូវបានរំពឹងថានឹងកើនឡើង៕

អត្ថបទដែលជាប់ទាក់ទង