ឃា..ត់ខ្លួនជនស..ង្ស័យបីនាក់ ពីបទ ដឹកជញ្ជូន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ស្រុកគិរីវង់÷ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញនិងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់លោកស្នងការខេត្ត លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានបញ្ជាអោយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដិន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធនិងបទកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត រួមមាន÷
១.ឈ្មោះ មៀច រតនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ (ឃាត់ខ្លួន ជាម្ចាស់ម៉ូតូ និងដាវ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)
២.ឈ្មោះ រ៉ា សីហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិតារុង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ឃាត់ខ្លួន ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)
៣.ឈ្មោះ រឿន សារឹទ្ធ (ហៅ ម៉ាប់) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកណ្តាល ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ឃាត់ខ្លួន) ជាមុខសញ្ញាលួចយ៉ាងសកម្ម ហើយធ្លាប់ជាប់ពន្ធធានាគារចំនួន០២លើកមកហើយ(ពាក់ព័ន្ធក្នុងករណីបទ អំពើលួច) សមត្ថិកិច្ចយើងបានឆែកឆេររកឃើញដាវដាក់ក្នុងម៉ូតូចំនួន០១ដើម ដងឈើ ផ្លែដែក ប្រវែង៧៧Cm និង
ម៉ូតូ០១គ្រឿង ម៉ាកហុងដា ZOOMER X ពណ៌ខ្មៅលាយក្រហម សេរីឆ្នាំ2018 ពាក់ស្លាកលេខ ភ្នំពេញ1HA: 6307 ។
សមត្ថកិច្ចយើងក៏បាននាំខ្លួនក្រុមជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង