នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំប្រតិភូចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៅអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូបន្តចុះចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅកងពលធំអន្តរាគមន៍លេខ៣។
ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ, ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងលោកជំទាវ ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទូទាំងកងពលធំអន្តរាគមន៍លេខ៣ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងភារកិច្ចការពារបូរណភាពទឹកដី។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ បន្តយកចិត្តទុកដាក់ក្នុងកិច្ចការពារបូរណភាពទឹកដី ប្រកបដោយការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ គោរពម៉ឺងម៉ាត់រាល់បទបញ្ជា និងលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ ព្រមទាំងបានក្រើនរំលឹកអំពីការគ្រប់គ្រងថែរក្សាគ្រឿងបំពាក់ ការរក្សាការសម្ងាត់យោធា និងសេចក្តីថ្លៃថ្នូររបស់កងទ័ព។
ឯកឧត្តម បានលើកទឹកចិត្តឲ្យកងពលធំអន្តរាគមន៍លេខ៣ បន្តរួមសហការឲ្យបានល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រទេសជិតខាង ដោយរាល់បញ្ហាកើតឡើងនៅតាមព្រំដែន គឺមានយន្តការក្នុងការជជែកគ្នាដោះស្រាយតាមរយៈគណៈកម្មាធិការព្រំដែនថ្នាក់ជាតិ។
ក្នុងឱកាសចុះជួបសំណេះសំណាល និងការសួរសុខទុក្ខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានពាំនាំអំណោយ របស់ សម្តេចបធិបតី និង លោកជំទាវបណ្ឌិត ជូនកងពលធំអន្តរាគមន៍លេខ៣ និងបណ្តាអង្គភាពចំណុះមានដូចជា គ្រឿងទេស, ភេសជ្ជៈ,ស្បៀងក្រៀម និងថវិកាមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង