ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងក្រសួងមហាផ្ទៃ
នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងប្រចាំការខុទ្ទកាល័យ និងឯកឧត្តម អ៊ុច សុខុន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងក្រសួងមហាផ្ទៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ៕