កូនមេភូមិបែកថ្នាំ ចូលកា..ប់ស..ម្លាប់ប្រពន្ធនាយកសាលា ដេកស្លា..ប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅបាត់ដំបង

បាត់ដំបង ៖ ស្រ្ដីវ័យជាង៦០ឆ្នាំប្លាយម្នាក់ បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលស្ត្រីរងគ្រោះរូបនេះកំពុងធ្វើការងារនៅក្នុងចង្ក្រានបាយ ហើយត្រូវយុវជនបែកថ្នាំម្នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នា ប្រើដាវយ៉ាងមុតចូលទៅកាប់តែម្ដងនៅភូមិស្វាយស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
ស្ត្រីរងគ្រោះមានឈ្មោះ យុទ្ធ អាយុ ៦៥ ឆ្នាំ ត្រូវជាភរិយារបស់លោក សឿន លឿត ជានាយកសាលាបឋមសិក្សាជលគីរី។ លោកនាយកទៀតសោតកំពុងសម្រាកពីការងារដោយសារមានបញ្ហាលើសឈាមស្លាប់មួយចំហៀងខ្លួនគឺសម្រាកនៅនឹងផ្ទះ។

នៅមុនពេលកើតហេតុប្រហែលជា រសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៥ គឺមានយុវជនម្នាក់ឈ្មោះ ចូច អាយុប្រហែលជាង ២០ ឆ្នាំ ត្រូវជាកូនលោកមេភូមិស្វាយស ហើយមានទីលំនៅទល់មុខផ្ទះជនរងគ្រោះ បានកាន់ដាវដើរចូលទៅដល់ផ្ទះលោកនាយកសាលានោះតែម្ដង ប៉ុន្តែដោយសារលោកកម្រើកខ្លួនងើបមិនបានក៏បានធ្វើសញ្ញារាដៃ ហាក់ដូចជាធ្វើសញ្ញាកុំឲ្យធ្វើបាបគាត់។ ភ្លាមៗនោះយុវជនបែកថ្នាំរូបនេះបានដើរបង្ហួសចូលទៅចង្រ្កានបាយហើយបានកាត់ទៅលើស្ត្រីដែលជាប្រពន្ធរបស់លោកនាយកសាលា ដោយគ្មានហេតុផលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រួចជនរូបនេះក៏បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ធ្វើហាក់ដូចជាមិនដឹងរឿងអ្វីទាល់តែសោះ។
ក្រោយពីទទួលបានព័ត៌មាន មិនបានមួយម៉ោងផងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការឃាត់ខ្លួនយុវជនរូបនេះនៅនឹងផ្ទះតែម្ដង ព្រមទាំងបានដកហូតវត្ថុតាងដាវមួយដើមហើយបាននាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង