សមត្ថកិច្ចជំនាញបានព្យាយាមទំនាក់ទំនងទៅជនរងគ្រោះទាំងពីរនាក់ ជាច្រើនសារ ដើម្បីឱ្យគាត់មកបំភ្លឺបញ្ជាក់ និងរកដំណោះស្រាយ ប៉ុន្តែគាត់ព្យាយាមគេចវេស មិនជួបជាមួយសមត្ថកិច្ច
សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ KFN Hot News ដែលបានផ្សព្វផ្សាយវីដេអូសម្ភាសន៍ជនរងគ្រោះ អមដោយខ្លឹមសារថា៖ ពុទ្ធោអើយ ពិតជាអយុត្តិធម៍ខ្លាំងណាស់ ! បងស្រីម្នាក់ដែលត្រូវបានគេជួលអោយទៅបកប្រែជាមួយថៅកែចិន នៅអាគារ Princess ៤ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល បែរជាត្រូវថៅកែចិននិងបក្ខសពួកនៅទីនោះចាប់បង្ខាំង បង្ករបួសស្នាម ហើយបាញ់លុយអោយជនសង្ស័យអស់ចំនួន២៤០០ដុល្លារ ជាថ្នូរនៃការដោះលែង ឥឡូវបានដាក់ពាក្យបណ្តឹងនិងកំពុងស្រែកដង្ហើយរកយុត្តិធម៍។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ គឺជា ករណី ហិង្សាដោយចេតនា
-កេីតហេតុ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០០:៥០នាទី
-ចំណុច ក្នុងក្រុមហ៊ុនព្រីនស៍៤ ស្ថិតនៅភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ពាក់ព័ន្ធករណីនេះ កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន បានកសាងសំណុំរឿង តាមនីតិវិធីរួចហើយ។
បញ្ជាក់ : សមត្ថកិច្ចជំនាញបានព្យាយាមទំនាក់ទំនងទៅជនរងគ្រោះទាំងពីរនាក់ ជាច្រើនសារ ដើម្បីឱ្យគាត់មកបំភ្លឺបញ្ជាក់ និងរកដំណោះស្រាយ ប៉ុន្តែគាត់ព្យាយាមគេចវេសមិនជួបជាមួយសមត្ថកិច្ចជំនាញ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាបតាមការគួរ!