ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាល ឲ្យមានអ្នកស្លា..ប់ម្នាក់និងរបួសធ្ងន់ស្រាលចំនួន២នាក់ ចំណែក ម៉ូតូខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាល ឲ្យមានអ្នកស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលចំនួន២នាក់ ចំណែក ម៉ូតូខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ទល់មុខបុរីពិភពថ្មី៣ ផ្លូវ១០៤ភូមិកណ្តាល សង្កាត់រលួស ខណ្ឌ ដង្កោ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

មុនពេលកើតហេតុ ពួកគាត់បានឃើញម៉ូតូហុងដា ឌ្រីម២គ្រឿង ដោយមួយស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លា កលេខ ភ្នំពេញ 1AJ 0169 និងមួយគ្រឿងទៀត ស៊េរីឆ្នាំ ២០១៩ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IJ 7579 ដោយភាគី ទាំងសងខាង ជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវ១០៤ក្នុងទិស ដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែ ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងតែម្តងបណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន២នាក់ ត្រូវបានដឹកបញ្ជូនយកទៅ សង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។
ចំណែកម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុបានធ្វើការទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួមក៏ប្រគល់អោយរថយម្ដសាមុយដឹកទៅកម្កល់ទុកនៅវត្តសំបូរមាស រង់ចាំសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង