ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដោះលែងដោយមានលក្ខខណ្ឌ និងការបន្ធូរបន្ថយទោស និងលើកលែងទោស នៅមណ្ឌលអប់រំកែប្រែទី១ (ម១)
ភ្នំពេញ៖ នាថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅមណ្ឌលអប់រំកែប្រែទី១ (ម១) ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដោះលែងដោយមានលក្ខខណ្ឌ និងការបន្ធូរបន្ថយទោស និងលើកលែងទោស ដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ។
សិក្ខាសាលានារៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងបន្ថែមទៀតអំពីយន្តការនៃការដោះលែងដោយមានលក្ខខណ្ឌ និងការអនុគ្រោះទោស សំដៅធានាបាននូវតុល្យភាពរវាងការផ្តល់លក្ខខណ្ឌអនុគ្រោះដល់ទណ្ឌិត និងកត្តាសន្តិសុខក្នុងសង្គម ក៏ដូចជាបង្កើនប្រសិទ្ធភាព និងជំនឿទុកចិត្តលើយន្នការទាំងពីនេះផងដែរ តាមរយៈការអនុវត្តតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ត្រឹមត្រូវពីតួអង្គពាក់ព័ន្ធ។
សិក្ខាសាលានេះមានការចូលរួមពីចៅក្រម និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ប្រធានពន្ធនាគាររាជធានីខេត្ត តំណាងអគ្គស្នងការនគរបាលជាតិ មន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងអង្គការដៃគូមួយចំនួនផងដែរ ៕