ករណីអគ្គិភ័យឆេះនៅចំណុច ផ្ទះលេខ១៦១ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុច ផ្ទះលេខ១៦១ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះឈើថ្មក្រោមចំនួន ០១ខ្នង រួមមានសៀវភៅស្នាក់, អត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត, សម្លៀកបំពាក់បោកអ៊ុត ចំំនួន ៥០កំផ្លេ ហើយបណ្តាលឲ្យឆេះរោលដល់ជញ្ជាំងផ្ទះអ្នកក្បែរខាងចំនួន ០២ខ្នង។ នៅវេលាម៉ោង១៥:៣០នាទីរសៀល ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប,រថយន្តជំនួយរួមមាន ៖
-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកចំនួន ០២ឡាន ស្មើនឹង១២ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។
រថយន្តអគ្គិភ័យសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង