ស្នងការខេត្តមណ្ឌលគិរី បន្តនាំយកគ្រឿងឧបភោគបរិភោគនិងថវិកាឯកឧត្តម អគ្គស្នងការនគរបាលជាតិចែកជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹកនាំលោក លោកស្រីស្នងការរង ចុះជួបសំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំងនគរបាល ប្រជាការពារ នៅអធិការដ្ឋាននគរបាលសែនមនោរម្យ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ។

លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានពាំនាំការផ្តាំផ្ញើរនឹងសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិនឹង លោកជំទាវដល់កងកម្លាំងនគរបាលនិងប្រជាការពារ នៅអធិការដ្ឋាននគរបាលក្រុង សែនមនោរម្យខេត្តមណ្ឌលគិរី ដែលកំពុងអនុវត្តតួនាទី ភារកិច្ចយ៉ាងសកម្មនៅតាមគោលដៅសំខាន់ៗក្នុងខេត្ត នឹងជំរុញអោយកងកម្លាំងនគរបាលយើង បង្កើនការយកចិត្តទុកដាក់ការអនុវត្តការងារឲ្យបានល្អប្រសើរ។

ក្នុងនោះដែរលោក ឧត្តមសេនីយ៍ទោស្នងការខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងលោកជំទាវ ចែកជូនដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ប៉ុស្តិ៍ដោយមួយប៉ុស្តិ៍ៗទទួលបានរួមមាន៖ ភេសជ្ជៈ ១០កេះ , មីម៉ាម៉ា ១កេះធំ , ត្រីខ ១កេះធំ និងថវិកា ចំនួន៥០ម៉ឺនរៀល
ក្នុងនោះនគរបាលនារីចំនួន ៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល និងបងប្អូនប្រជាការពារចំនួន ៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ដោយឡែកប្រជាការពារជានារី ៣នាក់ក្នុងម្នាក់ទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។

លោក វរសេនីយ៍ឯក កាន់ ពេញ អធិការក្រុងសែនមនោរម្យ ក៏បានគោរពថ្លែងអំណងគុណដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក៏ដូចជាលោក ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ដែលបានគិតគូរ និងយកចិត្តទុកដាក់ផ្តល់សម្ភារ និងថវិកាមួយចំនួនដល់កងកម្លាំង និងប្រជាការពារ ដើម្បីជាការលើកទឹកចិត្ត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង