ក្រសួងបរិស្ថាន ចាត់ទុកសកម្មភាពកាប់ផ្ដួលរំលំដើម «សំរ៉ង» គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ
ក្រសួងបរិស្ថាន ចាត់ទុកសកម្មភាពកាប់ផ្ដួលរំលំដើម «សំរ៉ង» ដើម្បីប្រមូលផលនៅតាមសហគមន៍ និងនៅតាមព្រៃ ក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងឧទ្យានជាតិផងដែរ គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ មានសភាពធ្ងន់ធ្ងរបំផុត ឈានទៅរកការផ្តាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង និងជាសកម្មភាពល្មើសនឹងច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ៕