កម្ទេចបំពង់ស៊ឺម៉ាំងបន្លឺសំឡេងខុសបច្ចេកទេស ចំនួន៣០០គ្រឿង ដែលបានដកហូតកាលពីពេលកន្លងមក
ខេត្តសៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី០៨ មេសា ឆ្នាំ២០២៥ នេះ ធ្វើការកម្ទេចចោលបំពង់ស៊ឺម៉ាំងបន្លឺសំឡេងខុសបច្ចេកទេស ចំនួន៣០០គ្រឿង ដែលបានដកហូតកាលពីពេលកន្លងមក។
ប្រភពព័ត៌មានបានបញ្ជាក់ថា ការកម្ទេចនេះ រៀបចំឡើងក្រោមអធិបតីលោកសំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោកឧត្តមសេនីយន៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប។
សូមអរគុណលោកស្នងការនិងមន្ត្រីជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងមុឺងម៉ាត់ ៕