ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តទូកតាមបណ្ដោយដងទន្លេមេគង្គនិងទន្លេសាប

នៅថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តទូកតាមបណ្ដោយដងទន្លេមេគង្គនិងទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានគោលបំណងរៀបចំយុទ្ធសាស្ត្រយូរអង្វែង ដើម្បីកៀរគរវិនិយោគ និងបង្កើនចំណូលពីតំបន់ដងទន្លេមេគង្គ និងបឹងទន្លេសាប ដោយផ្ដោតលើការសាងសង់ផែមួយចំនួនតាមដងទន្លេ ជំរុញបង្កើតសកម្មភាពសេដ្ឋកិច្ចនានា និងជំរុញទាក់ទាញវិស័យទេសចរណ៍ សំដៅបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ និងបឹងទន្លេសាបឱ្យមានភាពរីកចម្រើនធូរធារ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង