រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីសុខាភិបាល និងពិនិត្យការផ្តល់សេវាសាធារណៈផ្នែកសេវាសុខាភិបាលជូនពលរដ្ឋនៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល ក្នុងស្រុកស្នួល
ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចុះសាកសួរសុខទុក្ខមន្ត្រីសុខាភិបាល និងពិនិត្យការផ្តល់សេវាសាធារណៈផ្នែកសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះ។ លោកប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកស្នួល មន្ត្រីសុខាភិបាលទាំងអស់ចំពោះការបំពេញកិច្ចការដោយការទទួលខុសត្រូវ ក្នុងវប្បធម៌សេវាសាធារណៈល្អជូនដល់ប្រជាពលរដ្ឋ ៕