សាហាវមែន! បើកឡានដេញបុកម៉ូតូ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ម្ចាស់ឡានបើកដេញបុកម៉ូតូហើយ រួចចុះពីឡានទៅចាប់ភាគីខាងម៉ូតូនិងចោទថា ខាងម៉ូតូដេញវាយរូបខ្លួន)
កណ្តាល ៖ នៅ យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ មានករណីបុរសម្នាក់បានបេីកឡានម៉ាកហ្វត ពណ៍ស ស្លាកលេខភ្នំពេញ 2AY-6536 បេីកដេញបុកអ្នកជិះម៉ូតូឌ្រីមសង់ម្នាក់ផ្ទប់ជាមួយរបងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ប្រភពព័ត៌មានបានបញ្ជាក់ថា ហេតុការណ៍នេះ បណ្ដាលឲ្យផ្អើលអ្នកភូមិចេញមកមើល និងជួយអន្តរាគមន៍ឃាត់ម្ចាស់ឡានឲ្យរង់ចាំដោះស្រាយសិន។ ដោយករណីនេះបានបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួស ខណៈម្ចាស់ឡានក៏ជ្រុលទៅបុករបងផ្ទះបាក់បែកខូចខាតបន្តទៀត។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា អ្វីដែលគេមើលឃើញ ម្ចាស់ឡានបើកដេញបុកម៉ូតូហើយ រួចចុះពីឡានទៅចាប់ភាគីខាងម៉ូតូនិងចោទថា ខាងម៉ូតូដេញវាយរូបខ្លួន។
ហេតុការណ៍នេះ អ្នកស្រុកក៏បានរាយការណ៍ប្រាប់ប៉ូលិសក្រុងតាខ្មៅឲ្យជួយចុះមកអន្តរាគមន៍ភ្លាមៗតាមជំនាញ និងនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីសាកសួរ រងចាំសួរនាំរឿងហេតុដែលកេីតឡេីង ៕