ទុកមិនចំណេញ ដកចេញក៏មិនខាត ! ឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទហើយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លុប ឈ្មោះឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

ព្រះរាជក្រឹត្យលុបឈ្មោះឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន ចេញពីក្របខណ្ឌ បានធ្វើឡើង ក្រោយពីបុគ្គលឈ្មោះ ឈាវ មុន្និន បានបង្ហោះវិដេអូលើបណ្តាញ TikTok ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង