រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងស្តីពីការរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងការបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប រយៈពេល ០៣ថ្ងៃ ចាប់ពី ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥។

ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរនៅក្នុងពិធីបុណ្យខាងលើនេះ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨៖០០នាទីព្រឹក រហូតដល់កម្មវិធីខាងលើបានបញ្ចប់៕
ព័ត៌មានលម្អិត សូមអានខ្លឹមសារសេចក្តីជូនដំណឹង និងផែនទី ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង