រដ្ឋបាលខេត្តស្វាយរៀង ៖ ប្រារព្ធពិធីចម្រើនព្រះបរិត្តអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ស្វាយរៀង ÷ រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តមម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង នៅថ្ងៃពុធ១២ កើតខែចេត្រ ឆ្នាំរោង ឆសក័ ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥បានដឹកនាំមន្ត្រីរាជការប្រារព្ធរៀបចំចម្រើនព្រះបរិត្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស២០២៥ និងរាប់បាតប្រគេនដល់ព្រះសង្ឃ ដាឆ្លងឧទ្ទិសកុសលសទ្ធាជូនដល់បុព្វការីជនមានមាតាបិតាជីដូនជីតា ញ្ញាត្តិការទាំង៧សន្ដានពិសេសវីរយុទ្ធជន វីរៈយុទ្ធនារីដែលបានបូជាអាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ស្វែងរកសន្តិភាពជូនពលរដ្ឋរស់នៅក្នុងភាពសុខដុមរនារហូតមកដល់បច្ចុប្បន្ននេះ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវនៅក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអស់លោកលោកស្រីថ្នាក់ដឹកនាំមន្ទីអង្គភាពជុំវិញសាលាខេត្ត និងមន្ត្រីរាជការជុំវិញសាលាខេត្តស្វាយរៀងផងដែរ។
សូមបញ្ជាក់ថាបន្ទាប់ពីព្រះសង្ឃបង្សុកូលដារឆ្លងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាខន្ធ័មាតា បិតា ញ្ញាត្តិការទាំង៧សណ្តាននិងដួងវិញ្ញាណខន្ធ័វរយុទ្ធជន យុទ្ធនារីទៅតាមគន្លងប្រពៃណីរួចមកថ្នាក់ដឹកនាំនៅក្នុងក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តបានចែកទានដល់លោកយាយលោកតានិងទស្សនាកំសាន្តរាំត្រុតដែលសំដែងដោយសិស្សនិសិត្យនិងមន្ត្រីមន្ទីរវប្បធម៏និងវិចិត្រសិល្បះខេត្តផងដែរ ៕