វិធានការតបតរបស់កាណាដា ប្រឆាំងការនាំចូលរថយន្តពីអាមេរិក ចូលជាធរមាន នៅថ្ងៃពុធនេះ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសកាណាដា លោក François-Philippe Champagne បានបញ្ជាក់ថា វិធានការតបតថ្មីរបស់ប្រទេសកាណាដា ដែលបានប្រកាសកាលពីសប្តាហ៍មុន ក្នុងការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើឧស្សាហកម្មរថយន្តរបស់កាណាដា នឹងចូលជាធរមាន នៅម៉ោង ១២:០១នាទីរំលងអធ្រាត្រម៉ោងក្នុងស្រុក នៅថ្ងៃពុធ ទី៩ ខែមេសានេះ។
លោក Champagne បាននិយាយថាប្រទេសកាណាដា នឹងបន្ត «ឆ្លើយតបដោយបង្ខំ» ចំពោះការដំឡើងពន្ធដ៏អយុត្តិធម៌និងមិនសមហេតុផលទាំងអស់ ដែលដាក់ដោយសហរដ្ឋអាមេរិក លើផលិតផលរបស់ប្រទេសកាណាដា។
លោក Champagne បាននិយាយនៅក្នុងការចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុថា «រដ្ឋាភិបាល មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ធ្វើឲ្យការដំឡើងពន្ធរបស់អាមេរិកទាំងនេះដកចេញឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយនឹងការពារកម្មករ អាជីវកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មរបស់ប្រទេសកាណាដា។
វិធានការតបតដែលត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រី លោក Mark Carney កាលពីសប្តាហ៍មុន រួមមានការដំឡើងពន្ធ២៥ភាគរយលើយានយន្តដែលដំឡើងពេញលេញមិនស្របតាមកិច្ចព្រមព្រៀងកាណាដា-អាមេរិក-ម៉ិកស៊ិក (CUSMA)ដែលត្រូវនាំចូលទៅកាន់ប្រទេសកាណាពីសហរដ្ឋអាមេរិក និងការដំឡើងពន្ធ២៥ភាគរយលើយានយន្តដំឡើងពេញលេញមិនស្របតាមខ្លឹមសារកិច្ចព្រមព្រៀងកាណាដា និងមិនមែនម៉ិកស៊ិក ដែលនាំចូលប្រទេសកាណាដា ពីសហរដ្ឋអាមេរិក ៕