ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជួបប្រជុំផ្តល់បទសម្ភាសន៍ពិគ្រោះយោបល់ពាក់ព័ន្ធការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពី អត្តសញ្ញាណកម្មដំណាក់កាលទី២ (NSPI 2) លើការងារ “លិខិតឆ្លងដែន”
នៅរសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជួបប្រជុំបន្តផ្តល់បទសម្ភាសន៍ពិគ្រោះយោបល់ពាក់ព័ន្ធការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាមួយទីប្រឹក្សាលោក Satyajit Suri ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពី អត្តសញ្ញាណកម្មដំណាក់កាលទី២ (NSPI 2) លើការងារ “លិខិតឆ្លងដែន” តាមប្រព័ន្ធ (Video Zoom)។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងលោក លោកស្រីពាក់ព័ន្ធមួយចំនួន៕