បង្រ្កាបករណីហិ..ង្សា ដោយចេតនា (វាយគ្នាទៅវិញទៅមក)

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ០០:៥០ នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលបានឆ្លើយតបភ្លាមៗ បន្ទាប់ពីទទួលបានការជូនដំណឹងពីប្រជាពលរដ្ឋ អំពីករណីបុរសបរទេសប្រមាណ ១០នាក់ បានវាយប្រហារគ្នាដោយចេតនា នៅមុខបុរី BS អូរ៥ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ ដែលក្នុងនោះមាន ០២នាក់រងរបួស ហើយត្រូវបានជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
អត្តសញ្ញាណជនសង្ស័យ៖
• ជនជាតិប៉ាគីស្ថាន ៧នាក់
• ជនជាតិឥណ្ឌា ១នាក់
(មុខរបរផ្សេងៗគ្នាដូចជា បុគ្គលិកសណ្ឋាគារ, លក់ម្ហូប, បុគ្គលិកហាងបាយ…) ។
វត្ថុតាងចាប់យកបាន៖
• ម៉ូតូ ០១គ្រឿង
• ទូរស័ព្ទចំនួន ៦គ្រឿង
• នាឡិកាដៃ ០១គ្រឿង
• កាស់អត់ខ្សែ ០១គ្រឿង ។
ករណីនេះបានកសាងសំនុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ។
សូមបងប្អូនប្រជាពលរដ្ឋ ជួយសហការជូនដំណឹងព័ត៌មានអំពើឧក្រិដ្ឋកម្ម ដល់កម្លាំងនគរបាល ឱ្យទាន់ពេលវេលា ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង