លោក Trump ផ្អាកការដំឡើងពន្ធរយៈពេល៩០ ថ្ងៃ លើកលែងតែចិន ដែលបានដំឡើងដល់១២៥%

លោកប្រធានាធិបតី Donald Trump បានប្រកាសផ្អាកការដំឡើងពន្ធរយៈពេល ៩០ ថ្ងៃសម្រាប់ប្រទេសដែលជាប់ពន្ធខ្ពស់របស់សហរដ្ឋអាមេរិក ប៉ុន្តែសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិនកាន់តែក្ដៅគគុក។
នៅក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំងនៃគោលនយោបាយ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការដំឡើងពន្ធប្រឆាំងនឹងដៃគូពាណិជ្ជកម្មប្រហែល ៦០ប្រទេស របស់អាមេរិកបានចាប់ផ្ដើម លោក Trump បាននិយាយថាកំពុងអនុញ្ញាតឲ្យទម្លាក់ពន្ធបដិការសកល១០% ស្របពេលការចរចានៅតែបន្ត។
ជាមួយគ្នានេះ លោកបានដំឡើងពន្ធលើទំនិញពីប្រទេសចិនដល់ទៅ១២៥% ដោយចោទប្រកាន់ទីក្រុងប៉េកាំងថា “ខ្វះការគោរព” បន្ទាប់ពីខ្លួនបានសងសឹកដោយនិយាយថា ខ្លួននឹងដំឡើងពន្ធ៨៤% លើការនាំចូលរបស់សហរដ្ឋអាមេរិក។
ការវាយបកគ្នាទៅវិញទៅមកនេះ បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីលោក Trump បានប្រកាសពន្ធនាំចូលលើទំនិញទាំងអស់ដែលចូលសហរដ្ឋអាមេរិកនៅក្នុងភាពចលាចលដ៏ធំបំផុតនៃពាណិជ្ជកម្មអន្តរជាតិក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ផែនការរបស់លោកបានកំណត់ពន្ធមូលដ្ឋានចំនួន១០% លើការនាំចូលទាំងអស់ ដែលនៅតែអនុវត្ត ប៉ុន្តែក៏មានអត្រាខ្ពស់ផងដែរ លើដៃគូដែលសេតវិមានបានហៅថាជាប្រទេសដែលកេងចំណេញច្រើន សម្រាប់អ្វីដែលប្រធានាធិបតីចាត់ទុកថាជាការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌។
នេះរួមបញ្ចូលទាំងសមាជិកសហភាពអឺរ៉ុបចំនួន ២៧ ប្រទេស វៀតណាម អាហ្រ្វិកខាងត្បូង និងប្រទេសជាច្រើនទៀត ដែលទាំងអស់នេះនឹងត្រូវទទួលការបញ្ចប់ពន្ធពីសហរដ្ឋអាមេរិកចាប់ពី១១% ដល់ជាង១០០%។ភាពចលាចលទីផ្សារដ៏ធំបានកើតឡើងក្រោយការប្រកាសរបស់លោក Trump កាលពីសប្តាហ៍មុន ដោយធ្វើឲ្យផ្សារភាគហ៊ុនសកលខាតបង់រាប់លាននៅទូទាំងពិភពលោក ប្រជាជនអាមេរិកជាច្រើនបារម្ភពីការហក់ឡើងខ្ពស់នៃតម្លៃទំនិញ និងក្រុមអ្នកវិភាគមួយចំនួនបានព្យាករណ៍ពីការកើនឡើងនៃឱនភាពសេដ្ឋកិច្ចសកល៕

អត្ថបទដែលជាប់ទាក់ទង