លោកប្រធានាធិបតីDonald Trump បានប្រកាសផ្អាកការដំឡើងពន្ធរយៈពេល៩០ ថ្ងៃសម្រាប់ប្រទេស ដែលរងផលប៉ះពាល់ដោយពន្ធខ្ពស់របស់សហរដ្ឋអាមេរិក

លោកប្រធានាធិបតីDonald Trump បានប្រកាសផ្អាកការដំឡើងពន្ធរយៈពេល៩០ ថ្ងៃសម្រាប់ប្រទេសដែលរងផលប៉ះពាល់ដោយពន្ធខ្ពស់របស់សហរដ្ឋអាមេរិក ប៉ុន្តែសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិនកាន់តែក្ដៅ។

នៅក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំងនៃគោលនយោបាយ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការដំឡើងពន្ធប្រឆាំងនឹងដៃគូពាណិជ្ជកម្មប្រហែល៦០ របស់អាមេរិកបានចាប់ផ្ដើម លោក Trump បាននិយាយថាលោកកំពុងផ្តល់សិទ្ធិជាសកលនូវ “ការទម្លាក់ពន្ធទៅវិញទៅមកឬពន្ធបដិការ មកនៅត្រឹមចំនួន ១០ភាគរយ” ស្របពេលដែលការចរចានៅតែបន្ត។

ក្នុងពេលជាមួយគ្នានេះ លោកបានដំឡើងពន្ធលើទំនិញពីប្រទេសចិនដល់ទៅ ១២៥% ដោយចោទប្រកាន់ទីក្រុងប៉េកាំងថា “ខ្វះការគោរព” បន្ទាប់ពីខ្លួនបានសងសឹកដោយនិយាយថា ខ្លួននឹងដំឡើងពន្ធ សងសឹក៨៤% លើការនាំចូលរបស់សហរដ្ឋអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង