ពានរង្វាន់បាល់ទាត់ក្លឹបអាស៊ី ២០២៤/២០២៥ (AFC Challenge League 2024/2025):
ក្លឹបបាល់ទាត់ប្រទេសកូវ៉ែត Al-Arabi ឈ្នះក្លឹបប្រទេសតួកម៉េនីស្ថាន FK Arkadag ២ទល់០ ជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់ថ្ងៃទី៩ ខែមេសា នៅពហុកីឡដ្ឋាន Jaber Al-Mubarak Al-Hamad។
គ្រាប់បាល់របស់ Al-Arabi កើតឡើងដោយ កីឡាករ Christopher John នាទីទី៧៨ និងSalman Al-Awadhi នាទីទី៩០បូក៣។
ជើងទី២ ក្រុម Al-Arabi ធ្វើដំណើរទៅកាន់ទឹកដី តួកម៉េនីស្ថានជួប FK Arkadag វិញម្ដង៕