ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លា..ប់ ម្នាក់ និងរងរបួសធ្ង..ន់ ម្នាក់ ខេត្តបាត់ដំបង
ស្រុកភ្នំព្រឹក ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងកើតមានឡើងលើផ្លូវជាតិលេខ៥៧B នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ២១និង៣០នាទីយប់ ។
អ្នកបើកបរ ឈ្មោះ រឿន កក្កដា ភេទប្រុស អាយុប្រហែល ២៥ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបើកបររថយន្តម៉ាក LEXUS RX300 ពណ៌ឆ្លូញ ពាក់ស្លាកលេខ 2A-8639 សៀមរាប (រងរបួសធ្ងន់)។ ក្នុងរថយន្តមានអ្នករួមដំណើរម្នាក់ឈ្មោះ សៀប សុខនី ភេទស្រី អាយុប្រហែល ២៣ ឆ្នាំ ជាប្រពន្ធរបស់អ្នកបើកបរ (ស្លាប់នៅទីកន្លែងកើតហេតុ)។
សេចក្តីរាយការណ៍ឱ្យដឹងថា មុនកើតហេតុរថយន្តបានធ្វើដំណើរទិសដៅ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ដោយបើកបរប្រហែលលឿនពេក ដោយគ្មានការបញ្ជាបានល្អ នាំឲ្យបាត់បង់ការបញ្ជាលើរថយន្ត បណ្តាលឱ្យរថយន្តចេញពីផ្លូវ បង្កឲ្យរថយន្តក្រឡាប់ ដោយមិនពាក់ព័ន្ធនឹងយានយន្តផ្សេងឡើយ។
ការខូចខាតមានដូចតទៅ៖ រថយន្តខូចខាតចំនួន ០១ គ្រឿង អ្នករងរបួសធ្ងន់ ចំនួន ០១ នាក់
អ្នកស្លាប់ ចំនួន ០១ នាក់ ។ គ្រួសារអ្នកស្លាប់ បានការសហការ និងអាជ្ញាធរមូលដ្ឋាន នាំសពអ្នកស្លាប់យកទៅធ្វើបុណ្យតាមប្រពៃណីជាតិ នៅផ្ទះគ្រួសារសព ។ ចំណែកឯអ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង។
រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ:តែងតែណែនាំទៅមន្រ្តីក្រោមឱវាទ ជួយណែនាំបន្តឱ្យទៅដល់ ប្រជាពលរដ្ឋ និងបានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ ប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងគ្រប់វិនាទី ក្នុងពេលបើកបរ ៕