ជនស..ង្ស័យ ៤នាក់ នគរបាលឃា..ត់ខ្លួន ក្រោយធ្វើសកម្មភាព ឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ត្រូវនគរបាលនៃការិយាព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃយ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយក្រុមនេះ ដែលតែងតែធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមបណ្តាលមូលដ្ឋានរាជធានីភ្នំពេញ នៅវេលាទាបៗភ្លឺ។
ប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ក្នុងនោះ០២នាក់ត្រូវបានឃាត់ខ្លួនបាននៅមូលដ្ឋានខណ្ឌជ្រោយចង្វារ និង០២នាក់ទៀតឃាត់ខ្លួនបាននៅមូលដ្ឋានខណ្ឌទួលគោក។
ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ របស់ជនរងគ្រោះ ដែលធ្វើដំណើរ ពេលព្រឹកៗព្រលឹមពិតប្រាដកមែន ជាច្រើនករណីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ក្រុមជនសង្ស័យបានធ្វើសកម្មភាព ករណីទី១ សកម្មភាពលួច មានស្ថានទម្ងន់ទោសដោយ (ឆក់ទូរសព្ទ័ដៃ) នៅចំនុចមុខផ្ទះអានីកាត់ដេរ ផ្លូវ៥៩៨ សង្កាត់ បឹកកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ ។
ករណីទី២សកម្មភាពលួច មានស្ថានទម្ងន់ទោសដោយ (ឆក់ទូរសព្ទ័ដៃ) នៅចំនុច សាលាសំពៅមាស ផ្លូវ ១៦១ ភូមិទី៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ៤និង២០នាទី ព្រឹកទៀបភ្លឺ។ និងករណីទី៣ ធ្វើសកម្មភាពលួច មានស្ថានទម្ងន់ទោសដោយ (ឆក់ទូរសព្ទ័ដៃ) នៅចំនុច ផ្លូវ៦៣កែង២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៣និង២០នាទី ព្រឹកទៀបភ្លឺ។
មន្រ្តីនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀត មុខសញ្ញាសេះសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុងសកម្មភាពលួច មានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។
ន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង