ស្រ្តីឈ្មោះ ចិន ស្រីដា ដែលមានរឿងក្តីក្តាំងជាមួយលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល សង្ឃឹមថាចំណាត់ការរបស់សាលាឧទ្ធរណ៍បាត់ដំបង នឹងផ្តល់ភាពយុត្តិធម៌ដល់គូភាគី ដែលជារឿងសង្គមមួយមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយផ្តើមចេញពីការខ្ចីប្រាក់

ស្រ្តីឈ្មោះ ចិន ស្រីដា ដែលមានរឿងក្តីក្តាំងជាមួយលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ហើយត្រូវគេចុះផ្សាយព្រោងព្រាតតាមបណ្តាញសង្គមនោះ ត្រូវឡើងសវនការជំនុំជម្រះនៅសាលាឧទ្ធរណ៍បាត់ដំបង នាវេលាម៉ោង៨ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

ជនជាប់ចោទនឹងត្រូវដឹកចេញពីពន្ធនាគារខេត្តសៀមរាប ឆ្ពោះទៅសាលាឧទ្ធរណ៍បាត់ដំបង ដើម្បីឡើងតតាំងជាមួយចៅក្រម និងតំណាងអយ្យការ តាមពាក្យបណ្តឹងទាស់របស់ខ្លួន ក្រោយត្រូវបានចាប់ឃុំខ្លួននៅខេត្តសៀមរាប ពីបទ គំរាមកំហែងហែកកេរ្តិ៍ ដែលប្តឹងដោយលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល។
ខ្ញុំសង្ឃឹមថាចំណាត់ការរបស់សាលាឧទ្ធរណ៍បាត់ដំបង នឹងផ្តល់ភាពយុត្តិធម៌ដល់គូភាគី ដែលជារឿងសង្គមមួយមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយផ្តើមចេញពីការខ្ចីប្រាក់ ៕

អត្ថបទដែលជាប់ទាក់ទង