ពានរង្វាន់បាល់ទាត់យុវជនអាស៊ីអាយុក្រោម១៧ឆ្នាំ ២០២៥ អារ៉ាប៊ីសាអូឌីត (2025 AFC U-17 Asian Cup):
ពូល B អេមីរ៉ាត់អារ៉ាប់រួម វាយបកតាមស្មើវៀតណាម ១ទល់១ ដើម្បីឡើងទៅវគ្គ១/៤ផ្ដាច់ព្រ័ត្រ។ ចំណែកជប៉ុន ទោះបីចាញ់អូស្ត្រាលី ២ទល់៣ ក៏នៅតែឡើងទៅកាន់វគ្គបន្ទាប់ដែរ។
ពូលនេះពិតជាមានភាពតានតឹង ក្រោយបញ្ចប់៣ប្រកួតម្នាក់ ជប៉ុន អេមីរ៉ាត់អារ៉ាប់រួម និងអូស្ត្រាលីមាន៤ពិន្ទុដូចជា តែជប៉ុនលេខ១ដោយសារសំណល់គ្រាប់បាល់ច្រើន។ ឯអេមីរ៉ាត់អារ៉ាប់រួម ឈរនៅលេខ២លើអូស្ត្រាលី ដោយសារគិតលើពិន្ទុ Head-to-Head (អេមីរ៉ាត់អារ៉ាប់រួម ឈ្នះអូស្ត្រាលី ២ទល់០ ស្មើ៣ពិន្ទុ)៕