ម្ចាស់មកុដ «ស្រីស្រស់ ប្រុសស្អាត» ឆ្នាំ ២០០៦ អ៊ិន វល័ក្ខទេពី សម្រស់គ្មានប្រែស្អាត
បើគិតចាប់តាំងពីឆ្នាំនៃការប្រកួតកម្មវិធី «ស្រីស្រស់ ប្រុសស្អាត» ឆ្នាំ ២០០៦ មកដល់បច្ចុប្បន្នរយៈពេល ១៨ ឆ្នាំ ហើយ តែម្ចាស់ជ័យលាភីលេខ ១ រូបនេះ នៅតែរក្សាសម្រស់បែបធម្មជាតិរបស់នាងដូចដើម ហាក់មិនជ្រេទៅតាមវ័យនោះឡើយ ។
បើគិតមកដល់ពេលនេះ អាចនឹងមានអ្នកនិយមតាមដានវិស័យសិល្បៈជំនាន់ក្រោយភ្លេច ឬមិនបានស្គាល់នោះទេ កញ្ញា អ៊ិន វល័ក្ខទេពី ម្ចាស់ជ័យលាភីលេខ ១ របស់កម្មវិធី «ស្រីស្រស់ ប្រុសស្អាត» ឆ្នាំ ២០០៦ របស់ស្ថានីយទូរទស្សន៍ CTN។