លែងបានចូលឆ្នំាបាត់! សមត្ថកិច្ចឃាត់ខ្លួន០៥នាក់ហើយ ករណីប្រព្រឹត្តិអំពើហិ…ង្សាបង្ករបួសស្នាម(វាយគ្នាទៅវិញទៅមក) នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន

ភ្នំពេញ ៖ ករណីប្រព្រឹត្តិអំពើហិង្សាបង្ករបួសស្នាម(វាយគ្នាទៅវិញទៅមក) នៅសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែន ដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គមសមត្ថកិច្ចឃាត់ខ្លួន០៥នាក់ហើយ ។
នៅថ្ងៃទី ១១ខែមេសា ឆ្នំា២០២៥ យប់ នៅចំណុចផ្លូវបេតុង ស្ថិតនៅ ភូមិត្រពាំងពោធិ៏ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី ប្រព្រឹត្តិអំពើហិង្សាបង្ករបួសស្នាម(វាយគ្នាទៅវិញទៅមក) កើតឡើង ០១លើក ដែល បង្កឡើងដោយភាគីចំនួន ០២ក្រុម មធ្យោបាយថ្មើរជើង។
-ភាគី (ក)
១. ឈ្មោះ ឈឿន វណ្ណី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីសែង មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ស្ថិតភូមិកើតហេតុខាងលើ ។
២. ឈ្មោះ ចាប សុខា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីសែង មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល (ស្នាមរបួសបែកក្បាល ដេរចំនួន ០៥ថ្នេរ)
៣. ឈ្មោះ អ៊ូច ចំរើន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីសែង មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ។
៤. ឈ្មោះ ដា សុខគុណ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករមានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ។
-ភាគី (ខ)
១. ឈ្មោះ ស្វាយ បញ្ញា ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ។
មូលហេតុផឹកស្រាចាក់ធុងបាស់រាំប៉ាតម្សៅប៉ះគ្នាបង្កហិង្សា។

ជនសង្ស័យកំពុងធ្វើការ សាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣៕

អត្ថបទដែលជាប់ទាក់ទង