មើលមុខឲ្យហើយ ខ្លាចចេញមកវិញដដែល អ្នកខ្លះទើបរួចពីគុក សមត្ថកិច្ចចាប់បានវិញថា ទើបរួចពីគុក ពីបទផ្សេងៗ សមត្ថកិច្ចបង្ហាញជនល្មើស២១នាក់ មុនបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានធ្វេីការបង្ហាញ មុខជនសង្ស័យចំនួន២១នាក់ជាសាធារណៈ ដែលបង្ក្រាបបាននៅតាមបណ្តាមូលដ្ឋានទាំង១៤ខណ្ឌ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ដោយក្នុងនោះ បទល្មើសឧក្រិដ្ឋចំនួន២០លើក បង្ក្រាបបាន១៩លើក និងករណីមជ្ឈិមចំនួន១០២លើក បង្ក្រាបបាន៩៧លើក ឃាត់ខ្លួនជនសង្ស័យចំនួន១២១នាក់ ព្រមទាំងបទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិម គឺមានការថយចុះផងដែរ។ ក្រោយពីធ្វេីការបង្ហាញមុខជនសង្ស័យទាំង២១នាក់ខាងលេីនេះរួចមក កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង