មុនចូលឆ្នាំខ្មែរប្រមូលផ្តុំគ្នាបង្ហោះម៉ូតូនៅមូលដ្ឋាន ត្រូវបានសមត្ថកិច្ចនគរបាលតាមប្រម៉ាញ់នាំមកចាត់វិធានការជាក់ស្តែង

នៅស្រុកបាណន់៖ កាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២៥នេះ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងធ្វេីការស្ទាក់ឃ-ាត់ក្រុមក្មេងទំនេីងបង្ហោះម៉ូតូតាមដងផ្លូវចំនួន១១នាក់និងម៉ូតូចំនួន០៥គ្រឿងជាមធ្យោបាយនាំមកកាន់អធិការដ្ឋាននគរបាលស្រុុក។

ក្រោយធ្វើការសាកសួររួច នគរបាលស្រុកដកហូតម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្តោះអាសន្នរយៈពេល ០៣ខែ និងធ្វើការកែសម្រួលសក់ក្មេងទំនើងទាំង ១១នាក់ខាងលើ ឱ្យធ្វេីអនាម័យនិងបានឱ្យអាណាព្យាបាលមកធ្វើលិខិតធានា និងធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធបទល្មើសផ្សេងៗ និងយកទៅអប់រំនៅលំនៅឋានជាបន្តរៀងៗខ្លួនវិញ៕

អត្ថបទដែលជាប់ទាក់ទង