នារីវ័យក្មេងម្នាក់ បានបេីករថយន្តតូយ៉ូតាព្រូស ស្ថានភាពស្រវឹងបានជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តហោះគងលើទ្រូងផ្លូវ
ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានបេីករថយន្តតូយ៉ូតាព្រូសក្នុងស្ថានភាពស្រវឹងបានជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តហោះគងលើទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកេីតឡេីងនៅ ថ្ងៃទី១២ខែមេសាឆ្នាំ២០២៥ ជិតអគារព្រីនផ្លាហ្សា ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកេីតហេតុ គេឃើញនារីវ័យក្មេងម្នាក់បេីករថយន្តម៉ាកតូយូ៉តាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-8402 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះមកដល់ចំនុចកេីតហេតុ ដោយសារតែស្រវឹងទើបធ្វើឲ្យរថយន្តរេចង្កូតជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យខ្ទាតចេញពីជួរអស់ចំនួន១កង់ ព្រមទាំងធ្វើអោយរថយន្តរងការខូចខាតខ្ទេចផែ្នកខាងមុខចំហៀងខាងឆ្វេង ហោះគងលើទ្រូងផ្លូវតែម្តង ។
ករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គឺគ្រាន់តែនារីជាអ្នកបេីកបរចុះពីលេីរថយន្ដក្នុងស្ថានភាពស្រវឹង ហើយក៏ជិះម៉ូតូកង់បីចេញទៅបាត់ ។
ក្រោយពេលកេីតហេតុ នៅសល់តែរថយន្ត ត្រូវសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕