កំពូលតារាចម្រៀងស្រី ២ រូប បានស្វាមីល្អ ការងារក្រៅក៏ពូកែក្នុងផ្ទះក៏ចេះ នៅជួយធ្វើម្ហូបឱ្យភរិយាញ៉ាំទៀត

ជាក់ស្ដែង ក្រឡេកទៅមើលជីវិតគ្រួសាររបស់កំពូលតារាចម្រៀង ២ ដួង គឺអ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង សុគន្ធ នីសា ក៏ទទួលបានជីវិតគ្រួសារដ៏កក់ក្ដៅ និង មានសុភមង្គលខ្លាំងដែរ ជាពិសេសគឺមានស្វាមីយល់ទុក្ខធុរៈគ្រប់សប់។

១. អ្នកនាង ឱក សុគន្ធកញ្ញា
ចំពោះគ្រួសារដ៏កក់ក្ដៅរបស់កំពូលតារាចម្រៀងស្រីរូបនេះ កន្លងមក ក៏តែងឃើញអ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញ និង លើកសរសើរអួតចំពោះស្វាមីពេញៗមាត់ ពីទង្វើដែលស្វាមីបានធ្វើដើម្បីគ្រួសារ ដោយស្វាមីរបស់អ្នកនាងមិនត្រឹមតែពូកែកាន់កាប់ការងាររកស៊ីខាងក្រៅនោះទេ ថែមទាំងចេះមើលថែគ្រួសារបានយ៉ាងល្អ ពេលនៅផ្ទះឆ្លៀតជួយការងារភរិយា មើលថែកូនៗ និង ចេះធ្វើម្ហូបពូកែជាងអ្នកនាងទៀតផង។

២. អ្នកនាង សុគន្ធ នីសា
និយាយពីជីវិតប្ដីប្រពន្ធរបស់តារាចម្រៀងស្រីរូបនេះ ចាប់តាំងពីរៀបការសាងគ្រួសារនឹងគ្នាមក ដ្បិតតែកម្រនឹងបានឃើញអ្នកនាង សុគន្ធ និសា និង ស្វាមី បង្ហាញសកម្មភាពផ្អែមល្ហែម ឬបណ្ដើរគ្នាទៅណាមកណាបង្ហោះនៅលើបណ្ដាញសង្គមញឹកញាប់ដូចគូដទៃមែន ប៉ុន្តែពេលបង្ហាញម្ដងៗ ប្ដីប្រពន្ធមួយគូនេះ ក៏ផ្អែមល្ហែមមិនធម្មតាដែរ ជាពិសេសសកម្មភាពស្វាមីរបស់អ្នកនាងស្រឡាញ់តាមមើលថែ យល់ចិត្តអ្នកនាង ព្រមទាំងក៏ធ្លាប់ឃើញបង្ហាញសកម្មភាពស្វាមីជួយធ្វើការងារផ្ទះ និង ឆ្លៀតធ្វើម្ហូបឱ្យអ្នកនាងទៀតផង៕

អត្ថបទដែលជាប់ទាក់ទង