សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន

ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននេះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុនពេល និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលអនុញ្ញាតឱ្យរថយន្តគ្រួសារ និងម៉ូតូ ឆ្លងកាត់ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច ដើម្បីបង្កភាពងាយស្រួយដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ កាត់បន្ថយចំណាយ និងចំណេញពេលវេលា ។ ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រេីប្រាស់ផ្លូវវាងដដែល។

បច្ចុប្បន្នស្ពានលេខ២៨ ជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%ហើយ ។ ក្រោយពេលបញ្ចប់ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ ស្ពាននេះនឹងត្រូវបន្តបិទចរាចរណ៍លើស្ពានមួយរយៈទៀត (បន្តប្រើផ្លូវវាង) ដើម្បីឱ្យការដ្ឋានបង្ហើយកិច្ចការរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង