ប្រតិភូ ក្រុមកីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជា បានធ្វើដំណើរមកដល់មាតុប្រទេសដោយសុវត្ថិភាពហើយ
ប្រតិភូ ក្រុមកីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជា បានធ្វើដំណើរមកដល់មាតុប្រទេសដោយសុវត្ថិភាព រសៀលថ្ងៃទី១២ ខែមេសា ឆ្នំា២០២៥នេះ ក្រោយចូលរួមការប្រកួតជើងឯកពិភពលោក។
ក្រុមកីឡាឃីកបុកស៊ីងកម្ពុជា បានបញ្ចប់ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកពិភពលោក លើកទី១ ឆ្នាំ២០២៥ នៅប្រទេសថៃ ហើយ ដោយដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ២) ។
ការប្រកួតនេះ មានអត្តពលិកជាង ១,០០០នាក់ មកពី ៥២ប្រទេសចូលរួម ខណៈកម្ពុជា ក៏បានបញ្ជូនអត្តពលិក ១៣រូបចូលរួមផងដែរ៕