ព្រលានយន្តហោះតារាសាគរ ចាប់ផ្ដើមហោះហើរក្នុងស្រុកជាលើកដំបូង, អ្នកនាំពាក្យអាកាសចរស៊ីវិលចាត់ទុកជាការបើកផ្លូវជំរុញសកម្មភាពអ្នកដំណើរ ចរន្តសេដ្ឋកិច្ច និងការវិនិយោគក្នុងតំបន់សមុទ្រ និងតំបន់កោះ !

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានតារាសាគរ ចាប់ផ្ដើមហោះហើរជាលើកដំបូងក្នុងស្រុក ចំពោះការហោះហើរលើកដំបូងនេះ ជាការបើកផ្លូវជំរុញសកម្មភាពអ្នកដំណើរ ជំរុញកំណើននៃចរន្ដសេដ្ឋកិច្ច និងការវិនិយោគក្នុងតំបន់សមុទ្រ និងតំបន់កោះ។ បានថ្លែងថា «ចំពោះការហោះហើរទៅកាន់អាកាសយានដ្ឋាន តារាសាគរ នេះគឺការផ្តួចផ្តើមរបស់ក្រុមហ៊ុនព្រលានយន្តហោះ តារាសាគរ ដោយ មានកិច្ចសហការជាមួយភាគីពាក់ព័ន្ធជាអ្នករៀបចំការហោះហើរជារៀងរាល់ថ្ងៃសុក្រ ចំពោះគោលបំណងនៃការហោះហើរនេះ ដើម្បីលើកតម្កើនធ្វើឲ្យប្រសើរឡើង នៃការតភ្ជាប់ផ្លូវហោះហើរក្នុងស្រុក ក៏ដូចជាជំរុញឲ្យមានសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុក នៅតំបន់តារាសាគរ និងតំបន់កោះ នេះជាការចាប់ផ្ដើមថ្មីមួយដែលឆ្ពោះទៅរកភាពល្អប្រសើរ» ៕

អត្ថបទដែលជាប់ទាក់ទង