បុរសម្នាក់ រងរបួសធ្ង..ន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ដឹងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ស..ង្ស័យស្រវឹងជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលបុកបារ៉ាស់រថភ្លេីង
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍សង្ស័យស្រវឹងជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលបុកបារ៉ាស់រថភ្លេីងកាលពី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ វ៉ាត ជុងយៀង ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសបែកក្បាលខាងក្រោយ មានទីលំនៅ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកេីតហេតុមានរថភ្លេីងមួយខ្សែរបេីកឆ្លងកាត់ពេលនេះសន្តិសុខបានទាញបារ៉ាស់បិទមិនអនុញ្ញាតឲ្យយានយន្តឆ្លងកាត់ផ្លូវជាតិលេខ៤នោះទេ ភ្លាមនោះស្រាប់តែមានបុរសម្នាក់បេីកបរម៉ូតូម៉ាកMSX ពណ៌សលាយ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DH 6900 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតលឿនដោយសង្ស័យស្រវឹងទៀតផងក៏ជ្រុលបុកបារ៉ាស់រថភ្លេីងពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលទៅនឹងផ្លូវរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងដេីម្បីដោះស្រាយពេលក្រោយ៕