ប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ ទទួលភ្ញៀវទេសចរខ្មែរ និងថៃ ចំនួន ១៨៩នាក់ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែមេសា នេះ
ប្រាសាទតាមាន់ធំ ដែលស្ថិតនៅក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទទួលភ្ញៀវទេសចរខ្មែរ និងថែ សរុបចំនួន ១៨៩នាក់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ គិតម៉ោង១២ថ្ងៃត្រង់ ក្នុងនោះមានប្រជាពលរដ្ឋកម្ពុជាចំនួន ៦២នាក់ ដែលមកពីខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ និងខេត្តឧត្តរមានជ័យ។
ដោយឡែកប្រជាពលរដ្ឋថៃដែលចូលមកទស្សនាប្រាសាទតាមាន់ធំ នៅថ្ងៃដដែលនេះ មានចំនួន ១២៧នាក់ មកពីទីក្រុងបាងកក និងខេត្តសូរិន្ទ ៕