លោក កែវ សុទ្ធិ កូនប្រុស លោក កែវ រ៉េមី ប្រឡងជាប់ចូលរៀននៅសាកលវិទ្យាល័យ ( University of Oxford )

ភ្នំពេញ ៖ សាកលវិទ្យាល័យអុកស្វើតជាសាកលវិទ្យាល័យល្បីល្បាញជាប់លេខ១ ៩ដងជាប់គ្នានៅលើសាកលលោកដែលមានកំពូលអ្នកដឹកនាំជាច្រើនរូបចេញពីសាកលវិទ្យាល័យនេះ( University of Oxford ) ! ទីបំផុត ! អស្ចារ្យណាស់! លោក កែវ សុទ្ធិ កូនប្រុស លោក កែវ រ៉េមី ប្រឡងជាប់ចូលនៅសាកលវិទ្យាល័យ ( University of Oxford ) ។ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការរបស់លោកនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។

លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហោះថា ទទួលបានដំណឹងល្អបំផុត ចំថ្ងៃចូលឆ្នាំខ្មែរ ។ អស់រយ:ពេល ២ខែហើយដែលខ្ញុំរង់ចាំដោយអន្ទះសានៃដំណឹងនេះ។ សាកលវិទ្យាល័យអុកស្វើតជាសាកលវិទ្យាល័យល្បីល្បាញជាប់លេខ១ ៩ដងជាប់គ្នានៅលើសាកលលោកដែលមានកំពូលអ្នកដឹកនាំជាច្រើនរូបចេញពីសាកលវិទ្យាល័យនេះ( University of Oxford ) មានប្រូក្រាមដុកទ័រដឺក្រេផ្នែកច្បាប់មួយដែលជ្រើសរើសយកតែ ២រូបតែប៉ុណ្ណោះនៅក្នុងពិភពលោកដែលខ្ញុំពិបាកសង្ឃឹមថាយើងនឹងអាចយកវាបាន។ តែផ្ទុយទៅវិញពិតជាអស្ចារ្យណាស់! លោក កែវ សុទ្ធិ ទទួលបានអុីមែលពី Oxford ថាគាត់ជាប់ហើយ។ ប្រូក្រាមនោះជាភាសាអង់គ្លេសហៅថា: Doctor of Philosophy in Socio – Legal Studies ។ នេះជាបំណងប្រាថ្នារបស់ខ្ញុំដែលខ្ញុំមិនអាចធ្វើបាន តែសេចក្តីសង្ឃឹមនេះ កូនប្រុសខ្ញុំបានបំពេញឲ្យហើយ ៕

អត្ថបទដែលជាប់ទាក់ទង