អុជធូប ទៀនសែន បណ្តាលអោយឆេះ១ខ្នង នៅស្រុកស្រែអំបិល
ខេត្តកោះកុង ៖ ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង ៣:០០នាទីរសៀល មានករណីឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅចំនុច ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
ម្ចាស់ផ្ទះឈ្មោះ មិ ចេង ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ទ្រព្យសម្បត្តិខូចខាតដូចជា៖
-ឆេះផ្ទះអស់មួយខ្នងទំហំ 6mX5m និងរោងបាយ 6mX5m ធ្វេីអំពីឈេី ប្រក់ស័ង្កសី
ទ្រព្យសម្បត្តិខូចខាតដូចជា:
-សម្ភារ:ផ្ទះបាយ (ខូចខាតទាំងស្រុង)
-លុយចំនួន២០០$ និងលុយខ្មែរ ១លានរៀល
-ទូរទស្ស ០១គ្រឿង
-ឯកសាររដ្ឋបាលត្រូវបានឆេះទាំងអស់
មូលហេតុម្ចាស់ផ្ទះអុជធូប ទៀន សែន រួចទៅធ្វេីការ ទេីបបណ្តាលអោយមានអគ្គីភ័យនេះកេីតឡេីង៕