ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿង..ញៀន ចំនួន ០៣នាក់ និងដកហូតវត្ថុតាង
សំរោងទង ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ កម្លាំងផ្នែកជំនាញស្រុក បានចុះល្បាតនៅក្នុងភូមិសាស្រ្ត នឹងបានឃាត់មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានចំនួន ០៣នាក់ :
ឃាត់នៅចំណុចភូមិវល្លិរប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
១.ឈ្មោះ គឿន ករណា ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
២.ឈ្មោះ វ៉េង ខួច ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៣.ឈ្មោះ តូច សក្តា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ដកហូតវត្តុតាងរួមមាន : ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៥កញ្ចប់ ( មធ្យម ១កញ្ចប់ តូច ១៤កញ្ចប់ ) ម៉ូតូ ១គ្រឿង និងទូរស័ព្ទដៃ ២គ្រឿង ។
ករណីនេះជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់ ៕