ករណី ភ្លើងឆេះផ្ទះ នៅភូមិសណ្ដាន់ ឃុំសណ្ដន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានជនសង្ស័យ ជាអ្នកដុត ជាមនុស្សវិកលចរិត.សរសៃប្រាសាទ ត្រូវជាបងថ្លៃបង្កើត ម្ចាស់ផ្ទះ

កំពង់ធំ ៖ នៅថ្ងៃទី 13 ខែមេសា ឆ្នាំ 2025 មានករណី ភ្លើងឆេះផ្ទះ នៅភូមិសណ្ដាន់ ឃុំសណ្ដន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
មូលហេតុឆេះ ដោយមានជនសង្ស័យ ឈ្មោះសោមសើរ ភេទប្រុស អាយុ 52 ឆ្នាំ រស់នៅភូមិសណ្ដាន់ឃុំសណ្ដាន់ ( ជាអ្នកដុត ) ជាមនុស្សវិកលចរិត.សរសៃប្រាសាទ ត្រូវជាបងថ្លៃបង្កើត ម្ចាស់ផ្ទះដែលកំពុងតែឆេះនោះ ហើយជាមនុស្សធ្លាប់ជាប់ពន្ធនាគារពីលើកហើយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បានដុតនៅវេលាម៉ោង 8:00 និង 30 នាទីព្រឹក។
ដោយមានទំហំ 9 ម៉ែត្រគុណនិង 12 ម៉ែត្រ
មានសម្ភារៈ រាយនាមដូចខាងក្រោម
1/. មានរម៉ក់ត្រាក់ទ័រមួយគ្រឿង
2/. មានស្រូវចំនួនពីរតោន
3/. មានក**ារជញ្ជាំងចំនួន 4 គីប
4/. មានពីដានប្រភេទឈឺលេខ 1 ចំនួន 1500 សន្លឹក
បានឆេះខូចខាតទាំងស្រុង ម្ចាស់ផ្ទះឈ្មោះ ហេង ដែលត្រូវបានប្រពន្ធ(ស្លាប់) ចោលប្រហែលជាពីរឆ្នាំមកហើយ ឥឡូវឆេះផ្ទះទៀត សូមចូលរួមសោកស្ដាយ ៕

អត្ថបទដែលជាប់ទាក់ទង