បុរសម្នាក់ មានសញ្ជាតិកូរ៉េ បានស្លា..ប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើលំនៅដ្ឋានយីហោ អូរៀ បង្កការភ្ញាក់ផ្អើល
ភ្នំពេញ ៖ បុរសម្នាក់ មានសញ្ជាតិកូរ៉េ បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើលំនៅដ្ឋានយីហោ អូរៀ បង្កការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចលំនៅដ្ឋានអូរៀ ដែលមានកម្ពស់១៧ជាន់ ក្រោយផ្សារបឹងកេងកង ស្ថិតតាមបណ្តោយផ្លូវលេខ៣៩២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
មុនកើតហេតុគេ បានឮសំឡេងធ្លាក់ពីជាន់ខ្ពស់មកក្រោម ប៉ុន្តែមិនច្បាស់ជាន់ទីប៉ុន្មាននោះឡើយ។ ខណៈពេលនោះ ក៏មានការឆោឡោឡើង ផ្អើលប្រជាពលរដ្ឋរត់ទៅមើល ក៏ស្រាប់តែប្រទះឃើញបុរសជនជាតិកូរ៉េម្នាក់ បានស្លាប់បាត់បង់ជីវិតទៅហើយ។ ភ្លាមៗ ក៏មានសន្តិសុខ បានចេញមកត្រួតពិនិត្យ រួចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ តែម្តង ។
សមត្ថកិច្ចមូលដ្ឋាន ធ្វើការហ៊ុមព័ទ្ធជុំវិញទីតាំងខាងលើ និងសហការជាមួយជំនាញ ធ្វើកោសលវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យសាកស.ពជនរងគ្រោះផងដែរ ដោយមិនអនុញ្ញាតអោយមាននរណាចេញចូលនោះឡើយ ៕